ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី ចំណុចកែងគ្លីនិចព្យាបាលសង្ក័ម៉ារី ផ្លូវសហព័ន្ធរ៉ុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលឃាត់ខ្លួន ជនសង្ស័យមានគ្នា ៣នាក់ ស្លៀកពាក់ស៊ីវិលមធ្យោបាយម៉ូតូ ៣គ្រឿង។
១. ឈ្មោះ ឆេង ពេជ្រ ភេទប្រុស១៩ស្នាក់នៅ ផ្ទះលេខ៨០ បុរីចំការដូង ខណ្ឌដង្កោ ជិះម៉ូតូហុងដាស្កុបពី ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-5846 (ឆក់ផ្ទាល់)ឃាត់ខ្លួន។
២.ឈ្មោះ អ៊ី លឹមងួន ភេទប្រុសអាយុ៣១ ឆ្នាំមុខរបរ ជាងម៉ាស៊ីនដេរ ស្នាក់នៅភូមិអង្គស្លែង សង្កាត់ឪឡឹក ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខៀវ ស៊េរី២០១៩ បិតស្កុតស ពាក់ស្លាកលេខ ភ្នំពេញ 1HD-2850 (បិតគូទ)ឃាត់ខ្លួន។
៣.ឈ្មោះ អាម៉េង ភេទប្រុសអាយុជាង ២០ឆ្នាំ ស្នាក់នៅម្តុំ ព្រែកប្រា ខណ្ឌច្បារអំពៅ ជិះម៉ូតូ ហុងដាឃ្លីក ពណ៌ខ្មៅ ស៊េរី២០១៩ មិនចាំស្លាកលេខ (គេចខ្លួន)។
សម្ភារដកហូតបាន៖
-ទូរស័ព្ទដៃម៉ាក 8Plus ពណ៌ខ្មៅ និងម៉ូតូ២គ្រឿង
-ម៉ូតូហុងដាស្កុបពី ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-5846
-ម៉ូតូម៉ាកហុងដាឃ្លីក ពណ៍ខៀវ ស៊េរី ២០១៩ បិតស្កុតស ពាក់ស្លាកលេខ ភ្នំពេញ 1HD-2850។
បច្ចុប្បន្នជនសង្ស័យ កំពុងសាកសួរបន្ថែមនៅប៉ុស្តិ៍កាកាបទី២ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់