ព័ត៌មានជាតិ

ករណីប្រទះឃើញប្រជានេសាទម្នាក់ធ្លាក់ទឹកពីលើទូក នៅខេត្តកោះកុង

កោះកុងៈ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដោយយោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅវេលាម៉ោង ៩និង៣០នាទីព្រឹក កម្លាំងទីបញ្ជាការជួរមុខប្រចាំការ នៅទីស្នាក់ការសង្កេតការណ៍ទ្បាំដាំ និងកម្លាំងកងការពារកោះកុងក្រៅលេខ២ បានចេញល្បាត និងបានប្រទះឃើញប្រជានេសាទម្នាក់ធ្លាក់ទឹកពីលើទូកមាន់ចែ នៅខាងត្បូងកោះមូល ដោយអត់មានពាក់អាវពោងសុវត្ថិភាពជាប់ខ្លួន កម្លាំងបានជួយសង្គ្រោះទាន់ពេលវេលា និងដោយសុវត្ថិភាព ក្រោយការជួយសង្គ្រោះរួច ប្រជានេសាទម្នាក់នេះបានអរគុណយ៉ាងខ្លាំង ដល់កងកម្លាំងដែលជួយសង្គ្រោះគាត់បានទាន់ពេលវេលា ទាំងដែលខ្លួនគាត់ជើងកំពុងរមួលក្រពើផងនោះ៕

មតិយោបល់