ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បានជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀត ជិះក្នុងល្បឿនលឿន មកបុកពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ បោកក្បាលនិងថ្នល់ស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីពេទ្យភ្លាមៗ ហេតុការណ៍ដ៏រន្ធត់មួយនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីយប់ ត្រូវនឹងថ្ងៃទី១០ ខែមីថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ១៥៤ កែងនិងផ្លូវ៥៣ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ឈ្មោះជនរងគ្រោះ ទ្រី ហេង (ស្លាប់) ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរលក់ទូរស័ព្ទ បច្ចុប្បន្នរស់នៅម្ដុំគីឡូម៉ែត្រលេខ០៩ ខណ្ឌប្ញស្សីកែវ ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា មនុពេលកើតហេតុ គេបុរសម្នាក់ជិះម៉ូតូម៉ាក ហុងដាសង់ឌ្រីមស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AP-3805 តាមបណ្ដោយផ្លូវ១៥៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណ:មកដល់ចំណុចកើតហេតុ ក៏បានបត់ម៉ូតូទៅបណ្ដោយផ្លូវ៥៣ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាសង់ឌ្រីមស៊េរី២០២១ ពណ៌ខ្មៅ ជិះដោយបុរសម្នាក់តាមបណ្ដោយផ្លូវ១៥៤ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីកើតមកលិច ក៏បានបុកពីចំហៀងម៉ូតូពេញទំហឹង បណ្ដាលឲ្យភាគីម៉ូតូ ហុងដាសង់ឌ្រីមស៊េរី២០១៤ ឲ្យបោកក្បាលស្លាប់និងថ្នល់អាណោចអាធម័ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកឯម៉ូតូរងការខូចខាតទាំងសងខាង ។

ក្រោយពេលកើតហេតុ សមត្តកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ រួចក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅការរិយាល័យនៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកឯសពសមត្ថកិច្ច ធ្វើកំណត់ហេតុរួចក៏ប្រគល់សពឲ្យទៅសាច់ញាតិ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់