កណ្ដាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទី ស្ថិតក្នុងផ្ទះសំណាក់ យីហោ រស្មីអង្គរសុខសាន្ត ភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្សយ័ចំនួន២នាក់៖
១/ឈ្មោះ តាំង វី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិព្រែកឈ្មោះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង (ឃាត់ខ្លួន)។
២/ឈ្មោះ ហាង ណារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិព្រែកតាប្រាំង ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល(ឃាត់ខ្លួន)។
វត្ថុតាងចាប់យកបាន៖
-សារធាតុញៀន មេតំហ្វេតាមីនចំនួន០៣ កញ្ចប់ធំ
-ទូរស័ព្ទម៉ាក Nokia 1280 ចំនួន ១គ្រឿង
-ម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម ចំនួន ១គ្រឿង
ដំណើររឿង៖ ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋល្អក៏ដូចជាមានការសហការណ៍ពីម្ចាស់ផ្ទះសំណាក់
នៅម៉ោងនិង ថ្ងៃកើតហេតុខាងលើ កម្លាំងជំនាញបានចុះទៅធ្វើការត្រួតពិនិត្យ ឃើញមានជនសង្សយ័ឈ្មោះ ណារ៉ារង់ចាំមុខបន្ទប់លេខ៤ ដើម្បីយកថ្នាំញៀនពីឈ្មោះ វី កម្លាំងក៏បានសម្រុកចូលក្នុងបន្ទប់ឃាត់ខ្លួនឈ្មោះវី និងត្រួតពិនិត្យឃើញមានថ្នាំញៀន ចំនួន ៣កញ្ចប់ធំព្រមទាំងសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនផងដែរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័បានឆ្លើយសារភាពថា ថ្នាំញៀននេះ ខ្លួនបានទិញពីមនុស្សមិនស្គាល់ឈ្មោះនៅចំណុចវត្តនិរោធ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីចាត់ការបន្តតាមនីតិវិធី៕




មតិយោបល់