ក្រចេះ: ជនសង្ស័យជាក្មេងទំនើងចំនួន២នាក់បងប្អូន ត្រូវបានកម្លាំងនគរបាលស្រុកឆ្លូង ធ្វើការឃាត់ខ្លួន ក្រោយពួកគេទាំង២នាក់ខាងលើ បាននាំគ្នាបង្កហិង្សារវាយគេឯងក្នុងភូមិជាញឹកញាប់ បណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រែត្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងទំនើងទាំង២នាក់នេះ ទី១ឈ្មោះ ស៊ុន វុត្ថា ហៅអូនធំ អាយុ២៥ឆ្នាំ និងទី២ឈ្មោះ ស៊ុន វាន់ធី ហៅអូនតូច អាយុ២៣ឆ្នាំ រស់នៅភូមិស្រែត្រៀក ឃុំដំរីផុង ស្រុកឆ្លូង តែងតែបង្កហឹង្សាដល់គេឯងជាញឹកញាប់ក្នុងភូមិ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកឆ្លូងបានឃាត់ខ្លួនជាលើកចុងក្រោយម្តងទៀតនៅថ្ងៃទី២៥ វិច្ឆិកា ក្នុងករណីហឹង្សាដោយចេតនានិងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃនៅចំណុចភូមិប្រហួត ឃុំដំរីផុង ស្រុកឆ្លូង ដោយបានយកដែកទីប ធ្វើសកម្មភាពវាយទៅលើជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងបំផ្លាញទ្រព្យសម្បត្តិអ្នកស្រុកបណ្តាលឲ្យខូចខាតទៀតផង៕
មតិយោបល់