ព័ត៌មានអន្តរជាតិ

លោក Pompeo សង្ឃឹមថា អាមេរិក និងកូរ៉េខាងជើង អាចនឹងបង្កើតអ្វីបន្ថែមល្អជាងមុន នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃច័ន្ទបាននិយាយថា លោកសង្ឃឹមថា ទាំងកូរ៉េខាងជើង និងអាមេរិក អាចមានការបង្កើតអ្វីល្អថែម ជាងនេះទៅទៀត ខណៈដែលភាគីទាំងពីរ ចង់ជំរុញឲ្យចាប់ផ្តើមការចរចា ក្នុងគោលបំណង បញ្ចប់កម្មវិធីនុយក្លេអ៊ែរ របស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

យ៉ាងណាមិញលោក Pompeo មិនបានបញ្ជាក់ទេថា នៅពេលណា នឹងមានកិច្ចចរចាចាប់ផ្តើមទ្បើយ។

ខណៈដែលជំនួបកំពូលប្រទេសទាំងពីរ រវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ទើបតែបានធ្វើទ្បើងកាលពីខែមុន។ ដោយក្នុងអំឡុងកិច្ចប្រជុំនោះ លោក ត្រាំ បានក្លាយជាមេដឹកនាំអាមេរិកដំបូង ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេស ទៅកាន់កូរ៉េខាងជើង ហើយភាគីទាំងពីរ បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញ៕

មតិយោបល់