ព័ត៌មានជាតិ

មុខសញ្ញាសកម្មជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅតាកែវ

តាកែវៈ នៅវេលាម៉ោង០៧និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត៉ អធិការបានស្រុកគិរីវង់ បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅណុចស្ពានទួលស្វាយស្ថិតនៅក្នុងភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

ប្រតិបត្តការនេះ ឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ ស៊ុន ពុធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកោះកុសល្យ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ (មុខសញ្ញាសកម្ម) ។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមពណ៌ស ថ្លា ចំនួន០១កញ្ចប់ធំ
-ម៉ូតូ០១គ្រឿង ម៉ាក ZooMerX ពណ៌ស្លាទុំលាយខ្មៅ ទូរស័ព្ទ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់