ព័ត៌មានជាតិ

លោក Joe Biden និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានជួបគ្នាមុន កិច្ចប្រជុំកំពូល នៃក្រុមប្រទេសG7

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានជួបគ្នាមុន កិច្ចប្រជុំកំពូល នៃក្រុមប្រទេសG7។
មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងប្រកាសធម្មនុញ្ញអាត្លង់ទិកថ្មី ដែលជាគោលដៅ នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងអង់គ្លេស ក្នុងកិច្ចប្រជុំលើបញ្ហាប្រឈមនានានៅ លើពិភពលោក។

លោក Biden បានមកដល់ចក្រភពអង់គ្លេសមុនថ្ងៃសុក្រជាថ្ងៃនៃកិច្ចប្រជុំកំពូលG7 នៅទីក្រុង Cornwall ភាគនិរតីប្រទេសអង់គ្លេស។

មន្រ្តីចក្រភពអង់គ្លេសនិយាយថាធម្មនុញ្ញនេះនឹងចុះបញ្ជីតំបន់ចំនួន ៨ សម្រាប់កិច្ច សហប្រតិបត្តិការជិតស្និទ្ធរវាងសហរដ្ឋអាមេរិកនិងអង់គ្លេស រួមមានការការពារលទ្ធិ ប្រជាធិបតេយ្យ សន្តិសុខ ការស្តារឡើងវិញពីមេរោគឆ្លងកូរ៉ូណា ការវាយប្រហារតាមអ៊ីនធឺណិត និងបម្រែបម្រួលអាកាសធាតុ។ ក្រុមប្រទេសG7 រួមមាន កាណាដា បារាំង អាឡឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក។

ប្រភពៈ NHK

 

មតិយោបល់