ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ត្រង់ផ្លូវបំបែកជាបួន រងការខូចខាតទាំងសងយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់បើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នបានជ្រុលទៅបុករថយន្ តមួយគ្រឿងទៀត បើកបរដោយប្ដីប្រពន្ធពីរនាក់ រងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២និង១០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជា កែងនិងផ្លូវ២១៥ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តលុចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV 0575 ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជា ក្នុងទិសដៅពីលិចទៅកើត។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តសាមយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AP 5604 បើកដោយប្ដីប្រពន្ធពីរនាក់ តាមបណ្ដោយផ្លូវ២១៥ ទិសដៅពីត្បូងទៅជើងចំពេញទំហឹង ចំផ្នែកខាងឆ្វេងខូចខាតទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ចំណុចកើតហេតុ បានឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយចរចាមិនត្រូវ ទើបសមត្ថកិច្ចសម្រេចវាស់វែង យករថយន្តទាំពីរគ្រឿង យកទៅអធិការដ្ឋានខណ្ឌ៧មករា រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់