ភ្នំពេញៈ យោងតាមផេកលោក ស ថេត ស្នងការដ្ឋាននគរបាលរាជនីភ្នំពេញ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រងការប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងមធ្យោបាយ បាននិយាយថា៖
-ត្រូវយកចិត្តទុកដាក់ពង្រឹងឲ្យបានម៉ឺងម៉ាត់អំពីការគោរពវិន័យ ពេលម៉ោងការងាររដ្ឋបាល ដែលបានកំណត់ ដោយពេលព្រឹកចាប់ពីម៉ោង០៧ព្រឹកដល់ ម៉ោង១១និង ៣០នាទី ហើយពេលល្ងាចម៉ោង១៤ដល់ម៉ោង ៥ និង៣០នាទីល្ងាច
-ត្រូវស្នើសុំច្បាប់ឈប់សម្រាកជាលាយល័ក្ខអក្សរឲ្យបានត្រឹមត្រូវ
-មន្រ្តីនគរបាល នឹងកាត់សក់ខ្លីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង
-ហាមដាច់ខាតការឆ្លៀត យកកម្លាំងក្នុងអង្គភាពទៅបម្រើការងារ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជន ឬជាលក្ខណៈបុគ្គលឯកជន ដែលមិនមានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងហាមដាច់ខាតការយកមន្រ្តីនគរបាលជាតិទៅប្រចាំការការពារកន្លែងកម្សាន្ត ជាពិសេសក្លឹបកម្សាន្តខារ៉ាអូខេ និងកាស៊ីណូជាដើម ។ បន្ថែមលើចំណុចនេះ ២ថ្ងៃខាងមុខ ត្រូវស្រង់ឈ្មោះមន្រ្តីនគរបាលណា ដែលទៅយាមផ្ទះ ឬទៅការពារឧកញ៉ា ដើម្បីដឹងថាតើពួកគាត់មានការអនុញ្ញាតឬទេ
-បន្តគ្រប់គ្រង និងការប្រើប្រាស់អាវុធ
-ត្រូវដឹកនាំកិច្ចប្រជុំឲ្យបានប្រចាំ និងមានរបាយការណ៍ ដើម្បីដឹងថា នៅមូលដ្ឋានមានបញ្ហាអ្វី និងឈានទៅរកដំណោះស្រាយទាន់ពេលវេលា៕

មតិយោបល់