ព័ត៌មានជាតិ

បុរសម្នាក់ដើរធ្លាក់អូរបណ្ដាលឲ្យស្លាប់ដោយសារផឹកស្រាស្រវឹង

ព្រៃវែងៈ មានប្រជាពលរដ្ឋប្រទះឃើញសបអណ្តែតទឹក នៅអូរខាងលិចចម្ងាយ ៣០០ម៉ែត្រ ស្ថិតក្នុងភូមិតាកេត ឃុំព្រះស្តេច ខេត្តព្រៃវែង កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

ក្រោយពីបានទទួលព័ត៌មានគរបាលជំនាញ បានទៅដល់កន្លែងកើតហេតុពិនិត្យធ្វើកោសល្យវិច័យ លើសពគឺពុំមានស្លាកស្នាមអ្វីនៅលើដងខ្លួនឡើយ ជនរងគ្រោះឈ្មោះ គង់ អូន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិត្នោតទោល ឃុំព្រះស្ដេច ស្រុកព្រះស្តេច។

ផ្អែកតាមការធ្វើកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានថា ស្លាប់ដោយសារលង់ទឹកប្រាកដមែន ពុំមានពាក់ព័ន្ធករណីឃាតកម្មអ្វីនោះទេ។

មូលហេតុ៖ ជនរងគ្រោះផឹកស្រាស្រវឹងជាប្រចាំ ពេលដើរត្រឡប់មកផ្ទះវិញក៏ធ្លាក់អូរស្លាប់តែម្ដង៕

មតិយោបល់