ព័ត៌មានជាតិ

ព្រះសង្ឃអុជទៀនថ្វាយបង្គំព្រះ បណ្ដាលឲ្យឆេះកុដិនៅវត្តវេឡុវ័ន ដោកពោយគោកក្រោលរត់ជាន់ជើងគ្នាទាំងយប់

សៀមរាបៈ កាលពីវេលាម៉ោង ៨និង៤០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានអគ្គិភ័យឆេះវត្តវេឡុវ័ន ដោកពោយគោកក្រោល ស្ថិតក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សម្ភារៈខូចខាត៖
-កុដិ១ខ្នងឆេះអស់ទាំងស្រុង មានទំហំ ១២×៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដារ
-រថយន្ត១គ្រឿង
-រទេះគោសម្រាប់ទុកតាំងលម្អ ១០គ្រឿង
-ងាប់កូនឆ្កែចំនួន ៦ក្បាល
-ឆេះគម្ពីរព្រះត្រ័យបិដក ១០០ក្បាល (១៩៩៥)
-អដ្ខកថា មួយចប់
-គម្ពីរស្លឹរឹត
-ស្បង់ចីពរ ព្រមទាំងសម្ភារៈមួយចំនួនទៀត ហើយបានរលត់ទៅវិញនៅម៉ោង ១០និង០០នាទី។

សូមបញ្ជាក់៖ ទោះបីជាបានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកចំនួន ១គ្រឿង ចេញអន្តរាគមន៍ប្រើទឹកអស់ ២ឡានក៏ដោយ ក៏មិនអាចសង្គ្រោះបានដែរ ហើយមូលហេតុនៃអគ្គិភ័យនេះ គឺបណ្ដាលមកពីភ្លើងទៀន ដែលព្រះសង្ឃអុជថ្វាយបង្គំព្រះជាប្រចាំ ប៉ុន្តែពុំបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ៕

មតិយោបល់