ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០២និង៤០នាទីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ មានករណីប្រជាពលរដ្ឋបានប្រទះឃើញ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែកទឹកក្នុងព្រៃមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យដើម្បីធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ទៅតាមនីតិវិធីផ្លូវច្បាប់ ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕
មតិយោបល់