ព័ត៌មានជាតិ

រថយន្តក្រសួងអប់រំ បុកគ្នាជាមួយរថយន្តព្រូស បណ្ដាលឲ្យរងការខូចខាត ជជែកគ្នាមិនត្រូវ ជំនាញយកដាក់ក្រុង

ភ្នំពេញ: កាលពីវេលាម៉ោង១១ និង ១៥នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ១៩៣កែង និងផ្លូវ៣៣៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចម្ការមន មានករណីគ្រោះថ្នាក់ចរចរណ៍ រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យមានអ្នករងរបួស។

ដំណើររឿង៖​ មុនកើតហេតុគេឃើញបុរសម្នាក់ ទើបចេញពីស៊ីការ បានបើករថយន្តរបស់ក្រសួងអប់រំ ម៉ាកនីសាន់ប្រភេទទេសចរណ៍ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ រដ្ឋ16-2-0227 ធ្វើដំណើរទិសដៅពីជើងត្បូង តាមបណ្តោយផ្លូវ៣៣៨ ក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបែកជាបួនកែង និងផ្លូវ១៩៣ មិនបង្អង់ល្បឿនបានជ្រុលរថយន្តតូយូតាព្រូលមួយគ្រឿង ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AY-7706 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិចតាមបណ្តោយផ្លូវ១៩៣ ចំពាក់កណ្តាលផ្នែកខាងស្តាំពេញទំហឹង បណ្តាលខ្ទាតទៅបោក រូបចម្លាក់ដំរីធ្វើអំពីថ្មដាក់តាំង នៅមុខផ្ទះប្រជាពលរដ្ឋខ្ទាតប្រមាណជា២ម៉ែត្រ ហើយបណ្តាលម្ចាស់រថយន្តរងរបួស។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ រីឯវត្ថុតាងរថយន្តទាំងពីរគ្រឿង សមត្ថកិច្ច បានចុះវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់