ព័ត៌មានជាតិ

ផ្ទុះហិង្សាបងថ្លៃ វាយប្អូនបណ្ដាលឲ្យរបួស ព្រោះទាស់សម្ដីគ្នា

ពោធិ៍សាត់: កាលពីវេលាម៉ោង ៤និង៥៩ នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានករណីហិង្សា បណ្ដាលឲ្យមានមនុស្សរងរបួស។

ជនសង្ស័យឈ្មោះ ជឿង ប៊ុនរិទ្ធ ភេទប្រុស អាយុ៣៥ ឆ្នាំ ត្រូវជាបងថ្លៃជនរងគ្រោះ ឈ្មោះ ជា ធា ភេទប្រុស អាយុ ៣៦ ឆ្នាំ អ្នកទាំង ២ ស្នាក់នៅចំណុចដូននាគ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ។

មូលហេតុ៖ បណ្តាលមកពីទាស់ពាក្យសម្ដីគ្នា។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់