ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនភេទទី៣មា្នក់ និងបក្ខពួកលួចម៉ូតូជនជាតិសឹង្ហបុរីត្រូវបានបញ្ជូន…

ភ្នំពេញៈ នៅវេលាម៉ោង ១២និង៣០នាទីឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាលផ្សារកណ្ដាលទី១ និងផ្នែកយុតិ្តធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ករណីលួចម៉ូតូ ស្ថិតត្រង់ចំណុចមុខហាងផ្ទះលេខ២៩Eo ផ្លូវលេខ១៣០ ភូមិទី១៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

ជនសង្ស័យត្រូវឃាត់ខ្លួន៖
១.ឈ្មោះ ហេង ដារ៉ា ភេទស្រី (ខ្ទើយស្រី) អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលលេខ៧ អាគារទី២ ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
២.ឈ្មោះ ជុំ វ៉ាន់នេត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំផ្ទះលេខ៤៧ ផ្លូវលំភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣.ឈ្មោះ លី សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលលេខ៧ អាគារលេខ២ ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ CHUACHEECHONG ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិសឹង្ហបុរី មុខរបររលក់ដូរ មានទីលំនៅ Condo វិមានកុលាប សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖
-មានម៉ូតូចំនួន០១គ្រឿងម៉ាក ហុងដា ZoomerX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-0831 ស៊េរីឆ្នាំ២០១៦ ដែលមានលេខតួ៥០៤០៩២៣ លេខម៉ាស៊ីន០០៤០៩២៣។
-ឧបករណ៍សម្រាប់កាច់សោកម៉ូតូមានសោខ្សៀលេខ៨ចំនួន០១
-សោខ្សៀលេខ១២ចំនួន០២
-ដែកកាប់ចំនួន០១
-កូនកាំបិតចំនួន០៣
-កន្ទ្រៃសម្រាប់កាត់ខ្សែភ្លើងចំនួន០១
-ដែកកេះចំនួន០៣
-កូនសោម៉ូតូចំនួន០២
-កូនសោរថយន្តចំនួន០១
-ខ្សែភ្លើងចំនួន០២សរសៃ
-ឧបករណ៍សម្រាប់ឆ្កឹះសោមួយចំនួន។

បច្ចុប្បន្នកម្លាំងខណ្ឌប៉ុស្តិ៍ កំពុងប្រើវិធានការជំនាញស្រាវជ្រាវរកបក្ខពួក និងសកម្មភាពរបស់ជនសង្ស័យ ដែលបានប្រព្រឹត្តកន្លងមក កសាងសំណុំរឿងតាមនីតិវិធី។

សូមបញ្ជាក់៖ ជនសង្ស័យទាំង០៣នាក់ខាងលើ ធ្លាប់ប្រើប្រាស់គ្រឿងញៀន៕

មតិយោបល់