ព័ត៌មានជាតិ

ស្ទាវប៉ះស្ទាវ ទាស់សម្តីគ្នាផ្ទុះហិង្សារទាញខ្សែក្រវ៉ាត់សំពងក្បាលម្ខាងទៀតបណ្តាលឲ្យបែករបួសធ្ងន់ ត្រូវអាវុធហត្ថឃាត់ខ្លួន

សៀមរាបៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពវាយទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ញឹក ហូសុខារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងជនសង្ស័យទី២ឈ្មោះ សឿន ប្រុសនេត ភេទប្រុស អាយុ១៧ ឆ្នាំមុខរបរបុគ្គលិកភោជនីយដ្ឋាន ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងចាប់យកវត្ថុតាងបាន ខ្សែក្រវ៉ាត់១ខ្សែផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានជំនាញអាវុធហត្ថកំពុងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់