ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ ឧបទ្ទវហេតុផ្ទុះធុងហ្គាស បង្កអគ្គិភ័យនៅក្រុងសៀមរាប ជនរងគ្រោះ ១៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

សៀមរាបៈ កាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះទាំង១៣នាក់ ដែលជួបឧបទ្ទវហេតុ ក្នុងករណីផ្ទុះធុងហ្គាសឆេះ ត្រង់ចំណុចក្រុមទី១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

គិតត្រឹមម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ មិនមានជនរងគ្រោះណាម្នាក់ ស្លាប់បាត់បង់ជីវិតនោះទេ ។

បច្ចុប្បន្ន ជនរងគ្រោះទាំង១៣នាក់ កំពុងត្រូវបានជួយសង្គ្រោះ និងមើលថែទាំ ពីសំណាក់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ យ៉ាងយកចិត្តទុកដាក់ផងដែរ៕

មតិយោបល់