Post News Media ព័ត៌មានជាតិ គេចទៅណារួច ឆក...

គេចទៅណារួច ឆក់កាបូបមិនសម្រច ដួលម៉ូតូទៀត ចាប់បានម្នាក់ រត់រួចម្នាក់

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ មិនបានសម្រេចហើយដួលម៉ូតូ កាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យចាប់បានខាងលើឈ្មោះ ម៉ាស ម៉ាត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ បក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ឈ្មោះ ឧត្តម អាយុ១៩ឆ្នាំ ម៉ូតូធ្វើសកម្មភាព ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GD-5826 ត្រូវបានសមត្ថកិច្ចដកហូត ។ ចំណែកជនរងគ្រោះ ក្រោយកើតហេតុ ដោយមិនមានបាត់បង់ទ្រព្យ បានបន្តដំណើរទៅបាត់ ។

តាមប្រភពព័ត៌មន បានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលកម្លាំងសង្កាត់ កំពុងការពារបញ្ចៀសចរាចរណ៍រោងបុណ្យសព នៅចំណុចខាងលើ ស្រាប់តែឃើញជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបយួរដៃ ពីស្ត្រីម្នាក់ កំពុងជិះលើកង់បីឥណ្ឌា ដោយប្រទាញគ្នាទៅមក តែមិនបានសម្រេច ធ្វើឲ្យម៉ូតូជនសង្ស័យដួលម៉ូតូ។
ភ្លាមនោះជនរងគ្រោះ ស្រែកចោរៗ ត្រូវសណ្តាប់ធ្នាប់សង្កាត់ភ្នំពេញថ្មី ដែលនៅក្បែនោះ ឃាត់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀត រត់ផ្លោះរបងផ្ទះប្រជាពលរដ្ឋ គេចខ្លួនបាត់ស្រមោល ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងម៉ូតូមួយគ្រឿង ប្រគល់ឲ្យសមត្ថកិច្ច នាំយកទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕