ព័ត៌មានជាតិ

រ៉ឺម៉កម៉ូតូ បើកកៀរម៉ូតូសង់កូរ៉េ របួសស្ត្រីម្នាក់បាក់ជើងឆ្វេង

ភ្នំពេញ: ស្ត្រីម្នាក់រងរបួសបាក់ជើងឆ្វេង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ខណ:ដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ត្រូវបានម៉ូតូរ៉ឺម៉កបើកមកពីក្រោយកៀរដួលបោកនឹងថ្នល់ កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅមុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ទ 8830 កច1 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច លុះដល់ចំណុចមុខផ្សារ ជម្ពូវ័ន ស្រាប់តែមានម៉ូតូ រ៉ឺម៉កមួយគ្រឿង បើកពីកើតទៅលិចស្របទិសគ្នាកៀរ ម៉ូតូស្ត្រីរងគ្រោះ ដួលបោកនឹងថ្នល់ បណ្តាលឲ្យរងរបួសបាក់ជើងឆ្វេង ហើយរ៉ឺម៉កបង្ក បន្ថែមល្បឿន បើករត់គេចទៅបាត់ បន្សល់ទុកតែស្ត្រីរងគ្រោះ ដេកដួល ឈឺពើតផ្សារមិនគួរណា កើតហេតុនៅចំពីមុខទីប្រជុំជនហើយ គ្មានពលរដ្ឋណាក្លាហានជួយឃាត់ រ៉ឺម៉កម៉ូតូ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ៣៕

មតិយោបល់