ព័ត៌មានជាតិ

រថយន្តនិងទូរសព្ទដៃក្នុងក្រុមហ៊ុនសំណង់សៀងហៃ(ចិន)ត្រូវបានចោរលួច

កំពង់ធំ: កាលពីម៉ោង១និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីចោរលួចរថយន្តនិងទូរសព្ទដៃចេញពីក្រុមហ៊ុនសំណង់សៀងហៃ(ចិន) ដែលបានដាក់ការដ្ឋានរបស់ក្រុមហ៊ុននៅចំណុចភូមិឃុំខាងលើ បាត់ដោយមិនដឹងមូលហេតុ។

យោងតាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា រថយន្ដដែលបានបាត់ខាងលើនេះ ម៉ាក ហ៊ត ពណ៌ខ្មៅ ពាក់ស្លាកលេខ A-T.16.2.0688 ចំនួន១គ្រឿង ទូរសព្ទម៉ាកអាយហ្វូនស៊ិច ពណ៌ស ចំនួន១គ្រឿង ទូរសព្ទម៉ាកណូគាចុចពិលពណ៌ទឹកប៊ិចចំនួន១គ្រឿង 👉ជាកម្មសិទ្ធរបស់ឈ្មោះ វ៉ង សាងយ៉ាំង ភេទប្រុស អាយុ៥១ឆ្មាំ ជាជនជាតិចិន មុខងារក្នុងក្រុមហ៊ុនជាអ្នកម៉ៅការផ្នែកសំណង់។

ករណីខាងលើនេះលោកវីរសេនីយ៍ត្រី ស្រីសំណាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសន្ទុកបានប្រាប់ថាលោកបានបញ្ជា កម្លាំងកងរាជអាវុធហត្ថស្រុកក្នុងការរុករកស្រាវជ្រាវដើម្បីចាប់ជនល្មើសយ៉ាងដុតដៃដុតជើងតែពុំទាន់បានលទ្ធផលអ្វីទេរហូតមកដល់ពេលនេះនិងបានកសាងសំនុំរឿងបញ្ជូនបន្ត៕

បាត់រថយន្ត

បាត់រថយន្ត

បាត់រថយន្ត

មតិយោបល់