ព័ត៌មានជាតិ

ឪពុកម្តាយស្លុតចិត្ត ឃើញកូនស្រីវ័យក្មេង ចងកសម្លាប់ខ្លួន នៅផ្ទះបាយ បណ្តាលឲ្យបាត់បង់ជីវិត

សៀមរាប: នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៧និង៤៦នាទីយប់ មានករណីយុវតីម្នាក់ អាយុ១៧ឆ្នាំ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើង នៅចំណុចលំនៅដ្ឋាន ក្នុងភូមិគោថ្មី ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

សពជនរងគ្រោះឈ្មោះ ប៉ាប ឌឿត ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

ភិនភាគសាកសពនារីរងគ្រោះមានកម្ពស់១.៦៥ ម៉ែត្រ សម្បុរសណ្ដែកបាយ សក់ត្រង់ ពណ៌ខ្មៅ ពាក់អាវយឺតដៃវែង ពណ៌ខៀវខ្មៅ ស្លៀកខោខូវបោយ ជើងវែង ពណ៌ប្រផេះ បានចងកនិងកន្សែងការ៉ូ ឆ្នូតពណ៌ខ្មៅលឿង ប្រវែង ១,៥០ ម៉ែត្រ ចងភ្ជាប់និងមេទទឹងផ្ទះបាយ កម្ពស់ ១,៨០ ម៉ែត្រ ផ្នែកកសាកសព មានស្លាកស្នាមជាំខ្មៅ ផ្នែកខាងឆ្វេង ដោយសារចងនិងកន្សែង ។

ករណីនេះ បើតាមការឆ្លើយបំភ្លឺរបស់ឪពុកជនរងគ្រោះ បានបញ្ជាក់ថា កូនស្រីរបស់គាត់គឺបានខឹងនឹងឪពុកម្ដាយស្ដីបន្តោស ។
ក្រោយពីបានទទួលព័ត៌មានខាងលើ កម្លាំងជំនាញបច្ចេកទេស នៃអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយគ្រូពេទ្យ បានចុះទៅដល់កន្លែងកើតហេតុ បានធ្វើកោសល្យវិច្ច័យ ហើយបានពិនិត្យឃើញថា មិនមែនពាក់ព័ន្ធនិងករណីរឿងឃាតកម្មទេ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ។ សាកសពបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់