ព័ត៌មានជាតិ

រថយន្តបុកបាក់បង្គោលខ្សែបណ្តាញ បណ្ដាលឲ្យដាច់ភ្លើងតំបន់ពីរខណ្ឌនៅរាជធានីភ្នំពេញ

ភ្នំពេញ: យោងតាមផេកអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២ និង៥០នាទីរសៀល អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយទី៥ (GS5-F16) ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការដាំបង្គោលខ្សែបណ្តាញ តង់ស្យុងមធ្យម(MV) ដែលរថយន្តបុកបាក់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិភ្នំពេញថ្មី ភូមិពោងពាយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី (២)សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (៣)សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (៤)ភូមិទួលត្នោត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អតិថិជនមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៥ និង០០នាទីល្ងាច។

អគ្គិសនីកម្ពុជាសូមអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

មតិយោបល់