ព័ត៌មានជាតិ

បុរសម្នាក់លួចម៉ូតូប្រជាពលរដ្ឋ នៅក្រុងខេមរភូមិន្ទយកមកផ្លុងចោលនៅស្រុកស្រែអំបិល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កោះកុង: នៅវេលាម៉ោង ១និង១០ នាទីរសៀល នាថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានធ្វើការឃាត់ខ្លួន មុខសញ្ញាសង្ស័យ ១ នាក់ ឈ្មោះ អាន ស៊ីនូន (ហៅជ្រូក) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ពីបទ លួចម៉ូតូរបស់ប្រជាលរដ្ឋឈ្មោះ ហម ស៊ីណា ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ លួចកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ ជិះយកផ្លុងមកចោល នៅស្រុកស្រែអំបិល តែត្រូវសមត្ថកិច្ចស្រុកស្រែអំបិល ស្រាវជ្រាវឃាត់ខ្លួនបាន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល កំពុងធ្វើការសាកសួរ និងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ រីឯវត្ថុតាង កំពុងរៀបចំប្រគល់ជូនម្ចាស់ដើមវិញ៕

 

មតិយោបល់