ភ្នំពេញៈកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយ ខណៈដែល ក្មេងស្រី២នាក់បងប្អូន គ្រាន់តែម្តាយវាយនិងស្តីបន្ទោសបន្តិចបន្តួច ហ៊ានជិះកង់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មកដល់ភ្នំពេញទាំងមិនដឹងគោលដៅពិតប្រាកដ ទៅណាមកណា ក៏ប្រឌិតរឿងថាខ្លួនត្រូវឪពុកយកមកចោល ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទូលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោយពីសួរនាំដឹកហេតុផលរួចមក សមត្ថកិច្ចបានធ្វើការណែនាំ ហើយទំនាក់ទំនងទៅបងប្រុសដែលរស់នៅភ្នំពេញឲ្យមកយកទៅផ្ទះវិញផងដែរ៕
មតិយោបល់