ព័ត៌មានជាតិ

ព្យុះ​ត្រូពិក​សម្លាប់​មនុស្ស​កើន​ដល់ 139 នាក់​និង​បាត់​ខ្លួន 53 នាក់​នៅ​មិចស៊ិចកូ​

​ទីក្រុង​មិចស៊ិចកូ ( 25/09/13 ) : ចំនួន​នៃ​អ្នកស្លាប់​ដែល​បណ្តាល​មក​ពី​ព្យុះ​ពីរដង​ជាប់​គ្នា​នៅ​មិចស៊ិចកូ​បានសម្លាប់​ប្រជា​ពលរដ្ឋដ​ល់​ទៅ 139 នាក់​និង​បណ្តាល​ឲ្យ 53 នាក់​នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ​បន្ទាប់ពី​ភូមិ​និង​ផ្ទះ​របស់​គេ​ត្រូវ​បាន​ដី​បាក់​ហូរ​នាំ​ទៅ​តាម​ទឹក​។​

​មនុស្ស​តែ 35 នាក់​ប៉ុណ្ណោះ​ដែល​រងរបួស​ពី​គ្រោះថ្នាក់​ធម្មជាតិ​មួយ​នេះ​បន្ទាប់ពី​ព្យុះ​ភ្លៀង​បាន​បណ្តាលឲ្យ​ទៅ​ជា​ការ​រអិល​ធ្លាក់​ដី​នៅក្នុង​រដ្ឋ​ជាច្រើន​នៅក្នុង​ប្រទេស​។​ទីក្រុង​ចំនួន 312 នៅក្នុង​រដ្ឋ 14 របស់​មិចស៊ិចកូ​ត្រូវបាន​ដាក់​ប្រកាស​នៅ​ក្នុង​ភាព​ប្រកាសអាសន្ន​ហើយ​មនុស្ស​ជាង 58,000 នាក់​ត្រូវបាន​ជន្លៀស​ខ្លួន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។​

​នៅក្នុង​នោះ​តំបន់​ដែល​រងគ្រោះថ្នាក់​ខ្លាំង​ជាង​គេ​នោះ​គឺ La Pintada ជា​ភូមិ​មួយ​ដែល​ស្ថិត​នៅ​នឹង​ភ្នំ​ភាគ​នារតី​នៃ​ប្រទេស​។​ព្យុះ​ត្រូពិក​ទាំងពីរ​ដែល​វា​យ​បោកបក់​ប្រទេស​មិចស៊ិចកូ​ក្នុងរយៈពេល 24 ម៉ោង​ពេញ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​គ្រួសា​រជាង 1,5 លាន​គ្រួសារ​ហើយ​បង្ខំ​ឲ្យ​ប្រជាជន​ប្រមាណ 350,000 នាក់​សម្រេចចិត្ត​ចាកចោល​គេហដ្ឋាន​របស់​គេ​ទៅ​កាន់​ទី​កន្លែង​សុវត្ថិភាព​៕​
https://i1272.photobucket.com/albums/y389/domneng/Air/Mexico1_zps66b67aea.jpeg
https://i1272.photobucket.com/albums/y389/domneng/Air/Mexico2_zpsec360b4a.jpeg

មតិយោបល់