ព័ត៌មានជាតិ

បុរសម្នាក់ត្រូវបានឃាត់ខ្លួន ពីបទចូលក្នុងផ្ទះប្រជាពលរដ្ឋលួចទូរស័ព្ទដៃ

កោះកុង: កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៩ នៅវេលាម៉ោង ៨និង៣០ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួន មុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ ពីបទ ចូលក្នុងផ្ទះប្រជាលរដ្ឋឈ្មោះ ធី សុខលាង ភេទស្រី អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ បុខរបរធ្វើក្រចក ទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចូលលួចយកទូរស័ព្ទដៃ ដល់ពេលម្ចាស់ផ្ទះទាន់ រត់ចោល បន្សល់ទុកម៉ូតូ ១ គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ កំពុងធ្វើការសាកសួរ និងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់