ព័ត៌មានជាតិ

Update៖អគ្គិភ័យឆេះក្លឹបកំសាន្ត លេជេន មួយកន្លែងស្ថិតនៅ ខេត្តកំពតគិតជាទឹកប្រាក់សរុបប្រហែល១០ម៉ឺនដុល្លារ

កំពតៈ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣និង១៥នាទី មានករណីអគ្គិភ័យឆេះក្លឹបកំសាន្ត(លេជេន)មួយកន្លែងស្ថិតនៅភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ដែលមានម្ចាស់ឈ្មោះ ស៊ុម រដ្ឋា ភេទប្រុស អាយុ៣៥ រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ។ ករណីនេះកម្លាំងពន្លត់អគ្គិភ័យនៃអធិការនគរបាលស្រុកឈូក និងកម្លាំងពន្លត់អគ្គិភ័យនៃអធិការដ្ឋានគរបាលស្រុកដងទង់ ស្រុកជុំគិរី បានធ្វើការពន្លត់ដោយប្រើឡានទឹកចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន ក្នុងគណៈពេលនេះយើងបានគ្រប់គ្រងស្ថានការបាន៩០ភាគរយ ហើយទំហំនៃការខូចខាតប្រហែលគិតជាទឹកប្រាក់អស់ប្រមាណជា១០ម៉ឺនដុល្លា ។
ចំពោះមូលហេតុដែលនាំ ឲ្យមានអគ្គិភ័យនេះគឺបណ្តាលមកពីទុស្សេរខ្សែរភ្លើង ។ករណីនេះមិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសទេ ៕

 

មតិយោបល់