ភ្នំពេញ: នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បាននឹងកំពុងប្រារព្ធ ពិធីបើកវគ្គបំប៉ននាយទាហាន កងរាជអាវុធហត្ថ ថ្នាក់វរសេនីយ៍ ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង សីុភិន មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ព្រមទាំងមានការចូលរួម ពី ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ ដែលជាសិក្ខាកាម ជាច្រើនរូប ផងដែរ។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកំបូល បានឱ្យដឹងថា វគ្គនេះ ចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ មានសិក្ខាកាមជានាយទាហាន កងរាជអាវុធហត្ថថ្នាក់វរសេនីយ៍ មកពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស សាលាកំបូល មជ្ឈមណ្ឌលភ្នំជុំរាយ និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី ខេត្ត សរុបមានចំនួន ៥៨នាក់។ សិក្ខាកាមទាំងអស់នេះ មុននឹងបានចូលរៀន ត្រូវបានប្រឡងវាស់ស្ទង់សមត្ថភាព ជាមុនរួចហើយ៕
មតិយោបល់