ព័ត៌មានជាតិ

អេស្កាវ៉ាទ័រមួយគ្រឿងកាយព្រៃសម្អាតដីចម្ការ ប៉ះចំមីន…

ឧត្ដរមានជ័យ: នៅវេលាម៉ោង ៧និង១០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីអេស្កាវ៉ាទ័រកាយព្រៃសម្អាត ដីចម្ការចំណុចទួលស្រឡៅ ស្ថិតនៅ ភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានជាន់មីនតោនសេសសល់ពីសម័យសង្គ្រាម បណ្តាលឲ្យដាច់កង់មួយចំហៀង និងខូចខាត អេស្កាវ៉ាទ័រ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរឈ្មោះ ឃ្លាំង វណ្ណះ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិក្ដីខ្វាវ ឃុំចម្រើនផល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ពុំមាន រងរបួសទេ។

ករណីនេះ បន្ទាប់ពីទទួលបានព័ត៌មានអធិការនគរបាលស្រុក បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងតាវ ចុះទៅត្រួតពិនិត្យ និងជួយ អន្តរាគមន៍នៅកន្លែងកើតហេតុ ភ្លាមៗ និងចាត់វិធានការបន្តដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

មតិយោបល់