ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវនារីម៉ាស្សាចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ករណី…

ភ្នំពេញ: នៅវេលាម៉ោង ៥និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគបាលប៉ុស្តិ៍ទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ករណីឆក់កាបូបនារីម៉ាស្សា យីហោ កូលាបក្រហម ផ្ទះលេខ៨៤ ផ្លូវ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉ៅ ទិត្យ ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ ជនសង្ស័យធ្លាប់ប្រើប្រាស់និងផ្ទុកសារធាតុញៀន។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនកំពុងតែដេកលងលក់ ស្រាប់តែលេចចេញជនសង្ស័យ២នាក់ ចូលមកធ្វើសកម្មភាពលួចកាបូប តែត្រូវខ្លួនភ្ញាក់ទាន់ស្ទុះទៅចាប់បានម្នាក់ រីឯម្នាក់ទៀតរត់គេចបាត់ស្រមោល។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនាំមកប៉ុស្តិ៍ទនប់ទឹក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន
ទៅអធិការខណ្ឌចម្ការមនដើម្បីចាត់ការបន្តតាមនិតិវីធី៕

មតិយោបល់