ព័ត៌មានជាតិ

ម៉ូតូសណ្តោងរ៉ឺម៉ក ប៉ះគ្នាជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង៧ និង៥០ នាទីយប់ថ្ងៃទី ១៦ ខែកក្តដាឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១៣៩-១៤០ ត្រង់ចំណុចមុខរោងលក់ទឹកកក ឈ្មោះហូយ ឡេងស្រេង ភេទប្រុស ស្ថិតនៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រវាងម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូក្នុងដំណើរទិសដៅស្របគ្នា ។

ម៉ូតូម៉ាកយ៉ាម៉ាហា (ស៊ីរុស) ពណ៌ ក្រហម គ្មានស្លាកលេខសណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ ហូយ ឡេងស្រេង ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរនៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បួងឃ្មុំ ខេត្តត្បូងឃ្មុំ។ ខណ:បើក
មកដល់ចំណុចកើតហេតុបានបត់ស្ដាំ ក៏ត្រូវម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ គីម វ៉ា ភេទ ប្រុស អាយុ ៥០ឆ្នាំជាតិខ្មែរ នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បើកបរប្រើប្រាស់ល្បឿន ទៅបុកពីក្រោយ បណ្ដាលឲ្យអ្នកបើក បរម៉ូតូម៉ាកសេ១២៥ រងរបួសធ្ងន់ រីឯអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កគ្មានរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ បានវាស់វែងយកវត្ថុតាង ទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់