ភ្នំពេញៈ ស្រ្តីវ័យ៣៩ឆ្នាំម្នាក់ ខណៈមានផ្ទៃពោះគ្រប់ខែ ក្នុងសភាពឈឺចុកណែន ក្នុងពោះ និងមានធ្លាក់ឈាមជាច្រើនផង រងការលំបាកម្នាក់ឯង ក្រោយពីលោកប្តីវ័យក្មេង មានស្រីថ្មីរត់ចោលបាត់ ហើយត្រូវបានអ្នកជិតខាង ជួយជ្រោមជ្រែងផ្តល់កម្លាំងចិត្តត្បិតឈឺពោះស្រាលកូនកើតពុំរួច តាំងពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទ្រាំរងវេទនាម្នាក់ឯង ដោយសារក្រក្សត់ គ្មានលុយ១រៀល នៅនឹងខ្លួន រហូតដល់វេលាម៉ោង៦ល្ងាចទៅហើយ ទើបអ្នកជិតខាងដឹងនាំគ្នាជួយ និងហៅរករថយន្តសង្រ្គោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យ តែជាអនិច្ចារកូនក្នុងផ្ទៃបានស្លាប់បាត់ទៅហើយ។
ស្រ្តីរងគ្រោះ មានឈ្មោះ សួន ថាវី អាយុ៣៩ឆ្នាំ មុខរបរ ដើរស៊ីឈ្នួល គក់ខោអាវឲ្យគេ និងលាងចាន តាមផ្ទះឲ្យគេ គ្រាន់ដូរបាយហូប ស្នាក់នៅបន្ទប់ជួល ក្នុងភូមិខាងលើ តែត្រូវបានម្ចាស់ផ្ទះយោគយល់មិនគិតថ្លៃឈ្នួល មានស្រុកកំណើត ភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ចំណែកប្តីក្មេង មានឈ្មោះ សាយ សារុំ អាយុ៣៥ឆ្នាំ មុខរបរ សន្តិសុខ ក្រុមហ៊ុនឯកជន មានស្រុកកំណើត ភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង តែក្រោយពីប្រពន្ធពពោះជិតគ្រប់ខែ បាននាំស្រីថ្មី រត់គេចទៅបាត់៕




មតិយោបល់