ព័ត៌មានជាតិ

កម្មកររោងចក្រនៅស្រុកអង្គស្នួលជិត១០០នាក់ដួលសន្លប់ អាជ្ញាធរត្រូវបានហាមឃាត់

កណ្ដាល: កម្មកររោចក្រហ្រ្គែន អីស្ត ហ៊្វូតវែរ អ៊ិនធល ខប ជិត១០០នាក់ កាលពីម៉ោង៧៖២០នាទី ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ ត្រូវបានគេប្រាប់ថា បានដួលសន្លប់ជាបន្តបន្ទាប់ នៅក្នុងបរិវេណរោចក្រ ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោយពីកម្មករអះអាងថា មានខ្មោចលង។

កម្មករបាននិយាយថា មុនពេលកើតហេតុ ខណ:ដែលពួកគេកំពុងធ្វើការងារស្រាប់តែមានកម្មករ០២នាក់ទន់ដៃទន់ជើងដួលសន្លប់ (ក្រុមទី៤) ពេលនោះស្រាប់តែមានកម្មករផ្សេងៗទៀតទន់ដៃជើងជាបន្តបន្ទាប់ដូចគ្នា ហើយករណីនេះ ត្រូវបានកម្មករលើកឡើងថា មានខ្មោចចូល ទាររកផ្លែឈើ០៧មុខ (ប៉ម ចេក ផ្លែសារី) ប៉ុន្តែ អាជ្ញាធរមិនទាន់អះអាងជាផ្លូវការនៅឡើយទេ ដោយសារតែខាងរោងចក្រមិនសហការ ពោលគឺហាមឃាត់មិនឲ្យចូល។

ទោះជាបែបណា ករណីនេះមិនមែនជាលើកទី១ទេ ដែលកម្មកររោចក្របានដួលសន្លប់។
ប៉ុន្តែ ការដួលសន្លប់នេះទៀតសោត តាមរោងចក្រផ្សេង អាជ្ញាធរមានសមត្ថកិច្ចធ្លាប់ បញ្ជាក់ថា អាចមកពីកម្មករហូបចុក សម្រាកមិនគ្រប់គ្រាន់ ឬក៏សារធាតុគីមីនៅក្នុងរោងចក្រ៕

មតិយោបល់