បាត់ដំបងៈ នៅវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋប្រទះឃើញគ្រោងឆ្អឹងសពបុរសចំណាស់ ដែលចូលចិត្តសារធាតុញៀន។
ជនរងគ្រោះឈ្មោះ ស៊ុន ស៊ីម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ដែលបានបាត់ដំណឹងប្រហែលជា ១០ថ្ងៃកន្លងមកហើយដោយមិនដឹងជាទៅណា។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ រួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់