ព័ត៌មានជាតិ

តើ ផ្លែ​ខ្នុរ ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ក្រៅពី​រសជាតិ​ក្រអូប​ឆ្ងាញ់​?

​ខ្នុរ គឺជា​ផ្លែឈើ​មួយ​ប្រភេទ​មាន​ប្រភព​វីតាមីន C ដ៏​សន្ធឹកសន្ធាប់ ដែល​វីតាមីន C ជា​សារជាតិ​ជួយ​សរីរាង្គ​ប្រឆាំង​បាតុភូត​ឆ្លង​វីរុស និង​បាក់តេរី​។ វីតាមីន C ជួយ​បង្កើន​សមត្ថកិច្ច​ប្រព័ន្ធ​អង្គ​បដិបក្ខ​ដោយ​វិធី​ជំនួយ​សមត្ថកិច្ច​របស់​កោសិកា​ឈាមស​។ ទឹក​ផ្លែ​ខ្នុរ​មួយ​ចាន ឬ​មួយ​កែវ អាច​ផ្គត់ផ្គង់​សរីរាង្គ​បរិមាណ​ដ៏​ធំ​មួយ​នៃ​សារជាតិ​អុកស៊ីតកម្ម ជួយ​ការពារ​សរីរាង្គ ក៏ដូចជា​ផ្តល់នូវ​ផលប្រយោជន៍​ជាច្រើន រួមមាន ៖

១. ប្រឆាំង​តបត​ជំងឺមហារីកៈ ក្រៅពី​វីតាមីន C ខ្នុរ​សម្បូរ​សារជាតិ​ជីវជាតិ​រុក្ខជាតិ ជា​ប្រភេទ​សារជាតិ​មាន​លក្ខណៈ​ពិសេស អាច​ប្រឆាំង​មហារីក និង​ប្រឆាំង​ភាពចំណាស់​។​

២. ជួយ​ប្រព័ន្ធ​រំលាយ​អាហារៈ ខ្នុរ​ក៏​ជាព​ពួក​សារជាតិ​មាន​លក្ខណៈ​ពិសេស​ប្រឆាំង​រលាក និង​ច្របូកច្របល់​រំលាយ​អាហារ​។ ទន្ទឹមនឹងនោះ​ខ្នុរ​ក៏​សម្បូរ​សារជាតិ​សរសៃ ដូច្នេះហើយ វា​ជួយ​ទប់ស្កាត់​ការ​ទល់លាមក និង​បត់ជើង​ស្រួល​។ សារជាតិ​សរសៃ​នេះ ក៏​មាន​ឥទ្ធិពល​កម្ចាត់​ចោល​ស្រទាប់​រំអិល​ច្បាម​នៅ​ពោះវៀន ផ្តើម​ពី​នោះ ជួយ​បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​។​

៣. បំពេញ​ថាមពលៈ ខ្នុរ​ត្រូវ​បាន​ចាត់​ទុក​ដូចជា​ផ្លែឈើ​ថាមពល​មួយ ដោយសារ​វត្តមាន​របស់​ពពួ​កស្ករ ហើយ​ប្រភេទ​ស្ករ​នេះ ជួយ​អ្នក​បំពេញ​បន្ថែម​នូវ​ថាមពល​។ ថ្វី​ត្បិត​ខ្នុរ​ជា​ប្រភេទ​ផ្លែឈើ​ថាមពល តែ​វា​បែរជា​មិន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត កូ​ឡេ​ស្តេ​រ៉ូល ទេ​។ ដូច្នេះ វា​ជា​ប្រភេទ​ផ្លែឈើ​ដ៏​វិសេស ដើម្បី​ទទួល​ទាន​។​

៤. ឱសថ​ព្យាបាល​លើសឈាមៈ ប៉ូ​តា​ស្យូម​នៅក្នុង​ផ្លែ​ខ្នុរ ត្រូវ​បាន​បញ្ជាក់ថា មាន​ឥទ្ធិពល​អាច​បញ្ចុះ​សម្ពាធ​ឈាម​។ ដូច្នេះ ទទួលទាន​ខ្នុរ ធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។​

៥. ជួយ​ឱ្យ​ឆ្អឹង​រឹងមាំៈ ខ្នុរ​សម្បូរ​ម៉ាញេស្យូម ជា​សារជាតិ​ជីវជាតិ​សំខាន់​មួយ ក្នុងការ​ស្រូបយក កាល់ស្យូម និង​គួបផ្សំ​ជាមួយ​កាល់ស្យូម ដើម្បី​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ ទប់ស្កាត់​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​ដល់​ឆ្អឹង ដូចជា​ពុក​ឆ្អឹង​។​

៦. ទប់ស្កាត់​ខ្វះ​ឈាមៈ ខ្នុរ ក៏​ផ្ទុក​យ៉ាង​ច្រើន​នូវ​សារជាតិ​ដែក ជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​ឈាម និង​គ្រប់គ្រង​ការជួយ​ចរាចរណ៍​ឈាម​ក្នុង​សរីរាង្គ​។ ចំពោះ​អ្នក​ទទួល​ទាន​តម​ខ្នុរ ក៏​ជា​ប្រភេទ​ផ្លែឈើ​អាច​ទប់ស្កាត់​ស្ថានភាព​ខ្វះ​ជាតិ​ដែក ផងដែរ​៕​

មតិយោបល់