ព័ត៌មានជាតិ

ករណីប្រទះឃើញសពនារីម្នាក់អណ្ដែតទឹកប្រឡាយក្បែរផ្លូវរទេះភ្លើង

ព្រះសីហនុ: នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ សពនារីម្នាក់វ័យប្រហែលជាង ២០ឆ្នាំ ត្រូវបានគេប្រទះឃើញអណ្ដែតទឹក តាមប្រឡាយក្បែរផ្លូវរថភ្លើង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ បច្ចុប្បន្នក្រោយប្រទះឃើញបានស្រង់យកមកដាក់ លើដីគោកជាបណ្តោះអាសន្ន បន្ទាប់មកបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីទុកជូនសមត្ថកិច្ចជំនាញ ចុះមកត្រួតពិនិត្យសាកសព និងស្រាវជ្រាវរកសាច់ញាតិ៕

មតិយោបល់