ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែរ! ធ្វើសកម្មភាពឆក់នៅមុខផ្ទះ​សំណាក់​យីហោ កា​កា ប៉ូលិសចាប់ជាប់​ក្បែរ​ធនាគារ​អេស៊ីលីដា

ភ្នំពេញ: យោងតាមផេកនគរបាលជាតិ​ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់ ​បានធ្វើ​សកម្មភាព​ឆក់​ខ្សែក​ប្រជាពលរដ្ឋ​បានសម្រេច ហើយ​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ជួយ​អន្តរាគមន៍​បង្ក្រាប​ឃាត់​ជនសង្ស័យ​បាន​នៅ​ចំណុច​ក្បែរ​ធនាគារ​អេស៊ីលីដា ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។​

​ជនសង្ស័យ​ឈ្មោះ សាមុត វីរ: ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ក្រុម​៧ ភូមិ​ដើម​ខ្វិត សង្កាត់​ទួល​សង្កែ​ទី​១(​មាន​ផ្ទុក​សារធាតុ​ញៀន​)​។ ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ ចំណុច​មុខផ្ទះ​សំណាក់​យីហោ កា​កា ផ្លូវ​បេតុង ក្រុម​១១ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ។​

​សម្ភារ:​ដកហូត​មាន ៖ -​បន្តោង​ខ្សែក​១​ខ្នាយ​ជ្រូក​បាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ​, ម៉ូតូ​ម៉ា​កនិច​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BQ-7660 លេខ​ម៉ាស៊ីន​102297 លេខ​តួ​102261​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ​ស្រាវជ្រាវ​រក​បក្ខពួក និង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី៕

មតិយោបល់