ត្បូងឃ្មុំៈ សមត្ថកិច្ច បានចុះអនុវត្តដីកាលេខ២៣ ចុះថ្ងៃទី០៣ខែ មិនា ឆ្នាំ២០១៩ ចេញដោយលោកស្រី ហៃ ណៃ ហេង ចៅក្រមស៊ើមសួរ នៃសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួខជនជាប់ចោទម្នាក់ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដែលបាន ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៨ខែកកក្កដា ឆ្នាំ២០១៩ វេលាម៉ោ០៦ និង៤០នាទីព្រឹក នៅចំណុចផ្ទះជនជាប់ចោទ ស្ថិតក្នុងភូមិ បុស្សតាអ៊ឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ជនជាប់ចោទឈ្មោះមួយ ចាន់ ភេទ ប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំកើតហេតុ។
ក្រោយឃាត់ខ្លួន ជនជាប់ចោទ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី៕
មតិយោបល់