ព័ត៌មានជាតិ

Update៖ រថយន្តលាយបេតុង បុករះម៉ូតូ២គ្រឿង និងបន្តទៅបុកប៉ះរថយន្តរ៉ុលរ៉យ ដែលម្ចាស់ទើបតែទិញ

ភ្នំពេញ: រថយន្តដឹកលាយតុងមួយគ្រឿង បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុករះម៉ូតូ២គ្រឿង និងរថយន្តរ៉ុលរ៉យ មួយគ្រឿង ដែលម្ចាស់ទើបតែទិញ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវ១០០៣កែងនិងផ្លូវឧកញ៉ា ម៉ុងរទ្ធី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកបេតុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 5A-0039 បើកបរពីលិចទៅកើត លុះដល់ចំណុចខាងលើ ស្របពេលដែលយានជំនិះ ខាងមុខបង្អន់ល្បឿន ភ្លើងស្តុប ស្រាប់តែរថយន្តបង្ក បើកជ្រុលទៅបុកម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CV-6477 និងម៉ូតូសេ១២៥ ពណ៌ខ្មៅ រួចបន្តទៅបុកប៉ះរថយន្តទំនើប ម៉ាក រ៉ុលរ៉យ ពណ៌ស មិនទាន់មានស្លាកលេខ ដែលម្ចាស់ទើបតែទិញ បណ្តាលឲ្យក្រពឹតផ្នែកខាងក្រោយ ។

ក្រោយកើតហេតុ មានម៉ូតូសេ១២៥ មួយគ្រឿង ខូចតិចតួច បានលើកម៉ូតូ រួចបន្តដំណើរចេញទៅបាត់ សល់តែរថយន្តបង្ក ម៉ូតូ PCX និងរថយន្តរ៉ុយរ៉យ ហើយអ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ចំណែកសម្ភារ: មធ្យោបាយ ក្នុងករណីខាងលើ រថយន្ត២គ្រឿង ម៉ូតូមួយគ្រឿង សមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់