ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ សង្ស័យត្រូវគេសម្លាប់យកមកប្លុងចោលនៅកណ្តាលវាលស្រែ

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខវាយសម្លាប់ រួចយកទៅប្លុងចោលនៅកណ្តាលវាលស្រែ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញពេលកំពុងធ្លាក់ភ្លៀងក៏បណ្តាលឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចកណ្តាលវាលស្រែ ខាងក្រោយវត្តតាំងកសាងខាងជើង ក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពបុរសដែលត្រូគេវាយស្លាប់នោះមានឈ្មោះ ជួន ស៊ីវុធថារិន អាយុ២១ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋាសំណង់ ក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអា៣ ឃុំពាមជរ ស្រុកព្រៃវែង ខេត្តព្រៃវែង។ មានប្រពន្ធឈ្មោះ វ៉ាន់ ណូ អាយុ២៤ឆ្នាំ មានកូនស្រីអាយុ៣ឆ្នាំម្នាក់ និងកំពុងមានផ្ទៃពោះ៥ខែ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅ ភូមិចាក់ខ្លាញ់ ឃុំពាមរោរិ៍ ស្រុកពាមរោរិ៍ ខេត្តព្រៃវែង។

ស្រ្តីដែលជាប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១០យប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ប្តីរបស់គាត់បានត្រលប់មកពីផឹកស្រានៅផ្ទះបងថ្លៃក្នុងអាការៈស្រវឹងតិចតួច ប៉ុន្តែគាត់មិនបានចូលសម្រាកជាមួយប្រពន្ធនិងកូនទេ គាត់បានហួសទៅរោងសំណង់ខាងមុខប្រមាណ១០០ម៉ែត្រ ទៅសុំបារីពីក្រុមសំណង់ដែលកំពុងផឹកស៊ីក្នុងនោះ។ ដោយចាំប្តីយូរពេករូបគាត់ជាប្រពន្ធក៏បានទៅតាមប្តី ដល់រោងដល់សំណង់នោះ តែនៅក្នុងរោងសំណង់នោះមិនមានមនុស្សទេហើយងងឹត ណាមួយទុកកូនតូចឲ្យនៅផ្ទះម្នាក់ឯង ទើបរូបគាត់ជាប្រពន្ធបានទៅកន្លែងសម្រាកវិញ។ លុះព្រឹកឡើងស្រាប់តែមានប្រជាពលរដ្ឋបានប្រទះឃើញសាកសពប្តីរបស់ខ្លួនស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអណោចអាធ័ម។

ក្រោយពេលកើតហេតុ សមត្ថិកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ដើម្បីធ្វើការសាកសួរ ដើម្បីស្វែងរកមុខជនជាប់ពាក់ព័ន្ធផ្សេងទៀត ហើយសាច់ញាតិជនរងគ្រោះកំពុងរងចាំមើលវិធានការរបស់សមត្ថិកច្ចស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសាររបស់ខ្លួន៕

https://youtu.be/S5TN7WkclN0

មតិយោបល់