ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ១០៩ ម្ដុំផ្សារឌុយមិច សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសគយសហការជាមួយ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ចុះប្រតិបត្តិការនៅកណ្ដាលរាជធានីភ្នំពេញ ឃាត់រថយន្តស្លាកលេខក្លែងក្លាយ១គ្រឿង។
យោងតាមប្រភពព័ត៌មានបានឲ្យថា រថយន្តដែលត្រូវបានកម្លាំងនាយកដ្ឋានស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសគយសហការជាមួយកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ឃាត់រថយន្តម៉ាក Camry ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 2AW-5639 គ្មានពន្ធឯកសារត្រឹមត្រូវ ប៉ុន្តែស្លាកលេខនោះជាស្លាកលេខរថយន្តម៉ាក Toyota Prius ស៊េរីឆ្នាំ២០០៤ ពណ៌ទឹកមាស ចំណែករថយន្តម៉ាក Camry ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ រថយន្តគ្មានពន្ធយកស្លាកលេខមកបំពាក់ ដើម្បីបន្លំភ្នែកសមត្ថកិច្ច។
សូមបញ្ជាក់៖ ករណីនេះ កម្លាំងសហការនៅតែបន្តសកម្មភាព ទប់ស្កាត់រាល់បទល្មើសជាក់ស្តែង ជាពិសេសទំនិញគេចពន្ធ និងរថយន្តចង្កូតស្តាំតែម្តង បច្ចុប្បន្នរថយន្តត្រូវបានបញ្ជូនទៅកាន់ស្នាក់ការគយ និងរដ្ឋាករដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធី៕
មតិយោបល់