កំពង់ចាមៈ សមត្ថកិច្ចបានទទួលព័ត៌មានថា មានជនជាតិអាមេរិកម្នាក់ ឈ្មោះ HEINRICKDANIEL STEPHAN ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 22.07.1941ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 584004683 កាន់ទិដ្ឋាការលេខ TI 00492938 (គោលបំណង មកទេសចរណ៍) មានសភាពហេវហត់ខុសប្រក្រតី ក្រោយពីសាកសួររួច ទើបដឹងថាគាត់ចាយលុយអស់ គ្មានលុយជាប់ខ្លួន គ្មានកន្លែងសម្រាក គ្មានអាហារហូបមួយថ្ងៃហើយ។
ក្រោយការយកចិត្តទុកដាក់ ពីសំណាក់លោកវរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ សហការទៅការិយាល័យជំនាញ យកចិត្តទុកដាក់គិតគូរឧបត្ថម្ភការស្នាក់នៅជូនគាត់ ព្រមទាំងអាហារហូបចុកគ្រប់គ្រាន់ សង្ឃឹមថា គាត់ទំនាក់ទំណងទៅក្រុមគ្រួសារបាន ដើម្បីបន្តការកំសាន្តនៅប្រទេសកម្ពុជា រាជាណាចក្រអច្ឆរិយៈរបស់យើងបន្ត៕
មតិយោបល់