ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ Iphone XS MAX

ភ្នំពេញ: ស្ត្រីជនជាតិបរទេសម្នាក់កំពុងតែដើរចុចទូរសព្ទ មកដល់ចំណុចក្រោមស្ពានជ្រោយចង្វា ត្រូវបានជនសង្ស័យ ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿងម៉ាក iphone XS. MAX បានសម្រេចហើយត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ ជួយដេញចាប់ប្រផាប់ចាប់ប្រភីងឃាត់បាន ២នាក់យកមកសួរនាំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង០០នាទីទៀបភ្លឺថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ មុខសាលាបឋមសិក្សាកុលាបតាមបណ្តោយផ្លូវមហាវិថីព្រះស៊ីសុវត្តិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនចំនួ ន២នាក់នោះទី១-ឈ្មោះ រ៉ា ឌី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ទី២-ឈ្មោះ សុខ ធី ហៅ ម៉ៅ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ
សម្ភារ:ដកហូតរួមមាន៖
១-ទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPhone XS MAX ពណ៌ខ្មៅ
២-ម៉ូតូ ១គ្រឿងម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ ១A-៦៤០៩ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះម្នាក់ស្ត្រីជនជាតិជប៉ុន ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណ:ពេលដើរមកដល់ចំណុចកើតហេតុខាងលើនេះ ជនរងគ្រោះបានដកទូរស័ព្ទដៃមកចុច ស្រាប់តែមានជនសង្ស័យចំនួន ២នាក់មានឈ្មោះដូចខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី ២០១១ បានជិះម៉ូតូស្របទិសដៅគ្នាមកជិះកៀរស្រ្តីរងគ្រោះ រួចហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពី បានសម្រេចហើយពួកគេបើករត់គេចខ្លួនទៅ ដល់ចំណុចមុខវត្តឧត្តរ៉ាវតីផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ។

សមត្ថកិច្ចបានបន្តឲ្យដឹងថា ភ្លាមៗនោះក៏ត្រូវបានកម្លាំងខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ បានចំនួនពីរនាក់រួមនឹងម៉ូតូមួយគ្រឿងទូរស័ព្ទមួយគ្រឿង ដែលពួកគេធ្វើងសកម្មភាពឆក់បាន ហើយក៏បាននាំខ្លួនទៅសាកសួរនៅប៉ុស្ដិ៍នគរបាលឬស្សីកែវ រួចក៏ប្រគល់ទៅឲ្យខាងសមត្ថកិច្ចស្រះចកខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់