ព័ត៌មានជាតិ

យុវជម្នាក់ កំពុងហែលទឹកសុខៗ ស្រាប់តែលិចបាត់ភ្លឹប លុះរកឃើញ…

ភ្នំពេញៈ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចកំពង់ចម្លងព្រែកលៀប-កោះដាច់-កោះ ឧញ៉ាតី ស្ថិតនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានករណីយុវជនម្នាក់ ហែលទឹកលេងបានលង់ស្លាប់។

ជនរងគ្រោះឈ្មោះ ហឿន វង្ស អាយុ២១ឆ្នាំ មុខរបរ អ្នករត់ទូកដរ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្តាល ។

ដំណើររឿង៖ មុនកើតហេតុជនរងគ្រោះ និងមិត្តភក្តិ ៣នាក់ទៀត បានចុះងូតទឹកលេងនៅក្បែទូកដរ ដោយមិត្តភក្តិជនរងគ្រោះ បានហែលមកដល់ច្រាំង ចំណែកជនរងគ្រោះ បានហែលទឹកត្រឡប់ទៅទូកដរ វិញ ពេលនោះ មិនកើតអី ស្រាប់តែជនរងគ្រោះ បានលេចទឹកបាត់រកមិនឃើញ។

ភ្លាមៗនោះ មិត្តភក្តិជនរងគ្រោះ បានចុះមុជទឹករាវរកសពជនរងគ្រោះផងដែរ តែទោះជាយ៉ាងក៏រកមិនឃើញ។

ក្រោយកើតហេតុ ម្ចាស់ទូកដរ និងបងប្អូនជនរងគ្រោះ បានចេញទូកជួយរកសព និងបានជួលទូកចាមឲ្យមកចុះរាវរកសព រហូតមកដល់ម៉ោង១ និង៣០នាទីរសៀលថ្ងៃដដែល ទើបរាវរកសពជន រងគ្រោះឃើញ៕

មតិយោបល់