ព័ត៌មានជាតិ

ឪពុកជាមេភូមិ កូនជាក្មេងទំនើង! យុវជន ២នាក់បងប្អូនបបួលគ្នាទៅវាយក្មេងប្រុសម្នាក់ឲ្យរបួសធ្ងន់ត្រូវ…

ឧត្ដរមានជ័យៈ កាលពីវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ២នាក់ ជាកូនមេភូមិករណីបង្ករបួសស្នាមលើយុវជនម្នាក់ នៅសួនច្បារសាលាខេត្ត។

ជនសង្ស័យទី១ឈ្មោះ ឆោន ឈិត ភេទប្រុស អាយុ ២៤ឆ្នាំ (ជាកូនមេភូមិ)។
ជនសង្ស័យឈ្មោះ ឆោន រ៉ាឆាន់ ភេទប្រុស អាយុ ២០ឆ្នាំទាំង០២នាក់ រស់នៅភូមិគោកគ សង្កាត់សំរោង ក្រុងសំរោង (ជាកូនមេភូមិ)។
ជនរងគ្រោះឈ្មោះ ទូច ចិន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យត្រូវក្រុមក្មេងដែលមិនស្គាល់អត្តសញ្ញាណ វាយរបួសក្បាលស្រាប់តែបបួលបងប្អូន ទៅវាយជនរងគ្រោះខាងលើ បណ្ដាលឲ្យរបួសក្បាល និដៃធ្ងន់ធ្ងរក្អូតត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងយប់ បន្ទាប់មកជិះម៉ូតូរត់គេចខ្លួនបាត់ ក្រោយពីកើតហេតុនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៤០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើ ដើម្បីសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។

មូលហេតុ៖ ចនសង្ស័យខឹងនឹងក្មេងដែលខ្លួន មិនស្គាល់មុខវាយរបួសក្បាល ក៏បបួលបងប្អូនទៅវាយជនរងគ្រោះ៕

មតិយោបល់