ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ អាជ្ញាធរ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីចំនួន ០១កន្លែង ឈ្មោះ ដាយអឺមិន ខាធូន វើលដ៏ ស្ថិតនៅទីក្រុងកោះពេជ្រ ក្នុងភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រតិបត្តិការនេះ អាជ្ញាធរ ដកហូតវត្ថុតាង ទូរហ្គេមបាញ់ត្រីចំនួន ០៩ គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន ១៣ នាក់ (ស្រី ០៧ នាក់) យកសាកសួរ និងអប់រំណែនាំនៅសាលាខណ្ឌចំការមន។ ចំណែកទីតាំងខាងលើ ត្រូវបានបិទ ជាបណ្ដោះអាសន្ន។
សូមបញ្ជាក់៖ តាមប្រភពព័ត៌មានពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ Post News ថា ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី ក្នុងកោះពេជ្រនេះ បើកជាយូរមកហើយ ពីមុនក៏ធ្លាប់បិទម្ដងដែរ ហើយក៏បើកដំណើរការវិញធម្មតា ដោយពេលចូលយកព័ត៌មាន អ្នកកាសែតខ្លះ ចូលផ្ដិតរូបភាពខាងក្នុងបាន ឯមួយចំនួនទៀត ឈរបានតែពីខាងក្រៅប៉ុណ្ណោះ ទោះបង្ហាញកាតសម្គាល់ខ្លួន ដល់សមត្ថកិច្ច នៅតែមិនអនុញ្ញាតឲ្យចូល។ យ៉ាងណាមិញ តាមប្រភពពីមន្ត្រីសាលាខណ្ឌ បានប្រាប់ភ្នាក់ងារយើងថា បើអ្នកកាសែតទៅទាន់ជាមួយអភិបាលខណ្ឌ អាចចូលថតបានដោយរលូន រឿងមួយនេះ ធ្វើឲ្យអ្នកកាសែតមួយចំនួនមានចម្ងល់ថា អ្នកខ្លះចូលបាន អ្នកខ្លះចូលមិនបាន ធ្វើឲ្យពួកគាត់មួយចំនួនមិនសប្បាយចិត្ត៕
មតិយោបល់