ព័ត៌មានជាតិ

សាហាវណាស់! ករណីហិង្សាប្ដីចាក់សាំងដុតប្រពន្ធទាំងរស់ នៅខេត្តកំពង់ចាម

កំពង់ចាម: សមត្ថកិច្ចឃាត់ខ្លួនបុរសករណីហិង្សាក្នុងគ្រួសារ ចាក់សាំងដុតប្រពន្ធខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និ០០នាទី ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ នួន អិត ភេទស្រី អាយុ ៤២ឆ្នាំ។
ជនសង្ស័យឈ្មោះ ចាន់ តឿ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ឃាត់ខ្លួន)។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្បែរខាង បានឲ្យថា ជារឿយៗគ្រួសារខាងលើ តែងឈ្លោះគ្នាមិនលុះថ្ងៃ ហើយនៅមុនពេលកើតហេតុ ប្ដីបានស្រវឹងស្រាប្រកែកគ្នា បង្កជាហិង្សាប្ដីយកសាំងចាក់ដុតប្រពន្ធទាំងរស់ឆេះ ខ្លួនប្រាណស្ទើរទាំងស្រុង។ បន្ទាប់ពីទទួលព័ត៌មាន និងបណ្ដឹងកម្លាំងជំនាញស្រុកកំពង់សៀម សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ថិ៍រដ្ឋបាល ចុះឃាត់ខ្លួនជនបង្កទៅសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

សូមបញ្ជាក់៖ ករណីនេះជនរងគ្រោះ ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត តែដោយស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯក្រុងភ្នំពេញ៕

មតិយោបល់