ព័ត៌មានជាតិ

រន្ធត់ណាស់! ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ស្លាប់ភ្លាមៗ

កណ្ដាលៈ នៅវេលាម៉ោងប្រហែល០៩ និង២០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះឈ្មោះ ជួប សារី ហៅអូន ភេទស្រីអាយុ៦២ឆ្នាំ នៅភូមិកោះតេជោ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់មនុស្សស្លាប់។

ជនរងគ្រោះឈ្មោះ សុខា រ៉ាយុទ្ធ ភេទប្រុស អាយុ ១១ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្កកណ្ដាល មុខរបរសិស្ស។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះកង់ពីផ្ទះជីដូន ឈ្មោះ ជួប ឆយ នៅភូមិកោះតេជោ ឃុំគគីរធំ មកលេងផ្ទះជីដូនមីងឈ្មោះ ជួប សារី មកលេងផ្ទះជីដូនមីង ឈ្មោះ ជួប សារី ហៅអូន (ប្អូនបង្កើតជួបឆយ) អាយុ៦២ឆ្នាំ នៅភូមិកោះតេជោ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ពេលមកដល់មុខផ្ទះ ជនរងគ្រោះបានយកកង់មកផ្អែកនឹងបង្គោល ដែកបំពង់ទីប ដែលម្ចាស់ផ្ទះដាក់អំពូលភ្លើងបំភ្លឺ ក្នុងដីឡូតិ៍មុខផ្ទះរបស់គាត់ នៅចិញ្ចើមផ្លូវ ស្រាប់តែឆក់ស្លាប់ ភ្លាមនៅនឹងកន្លែងកើតហេតុ។

ក្រោយទទួលបានពត៌មាន កម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំ ចុះពិនិត្យសាកសព និងបានបញ្ជាក់ថា៖ ជនរងគ្រោះ មានស្នាមឆេះខ្លោចរាងពងក្រពើទទឹង៣ស.ម បណ្តោយ៧ស.ម នៅលើឆ្អឹងជំនីខាងស្តាំ នៅលើចង្កេះផ្នែកខាងក្រោយខ្នង មានស្នាមឆេះខ្លោច រាងពងក្រពើទំហំ៤x៣ស.ម និងនៅគន្លាក់ដៃខាងស្តាំមានស្នាម រលាកប្រវែង២.៥ស.ម ។

តាមការសន្និដ្ឋាន ៖ ជនរងគ្រោះពិតជាស្លាប់ ដោយសារឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់ប្រាកដមែន។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់