ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ជិះម៉ូតូមកឆក់ទូរស័ព្ទពីជនរងគ្រោះតែរត់មិនរួចត្រូវសមត្ថកិច្ចតាមឃាត់បាន

ភ្នំពេញៈ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ នៅវេលា ម៉ោង៨និង២០នាទី លោក ប៊ុត វណ្ណា រដ្ឋ នាយករងការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល បានដឹក នាំកម្លាំងល្បាតរបស់ការិយាល័យ ល្បាតក្នុងភូមិសាស្ត្រ ក៏ប្រទះ ឃើញ ជនសង្ស័យ ចំនួន២នាក់ ជិះ ម៉ូតូ១គ្រឿង បានធ្វើ សកម្មភាព ឆក់ទូរស័ព្ទ ពីបុរស ជន រងគ្រោះ រួចកម្លាំង ជំនាញក៏បានប្រដេញ រហូត មកដល់ ចំណុចផ្លូវ ព្រះសីហនុ កែងផ្លូវ១០៥ សង្កាត់បឹងព្រលឹង ខណ្ឌ៧មករា រាជធានីភ្នំពេញ ជនសង្ស័យ បានបើក ម៉ូតូ ទៅបុករថយន្ត១គ្រឿង ទៀត ទើបធ្វើការឃាត់ខ្លូនបានជនសង្ស័យចំនួន២នាក់ ទី១.ឈ្មោះ កែវ រតនៈ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ ជួប សីហា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ។

សំភារះដកហូត:
ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិត ឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GJ-3884។

បច្ចុប្បន្ន ការិយាល័យជំនាញ បានកសាង សំណុំរឿង និងបញ្ចូន ជនសង្ស័យ ទៅសាលា ដំបូង រាជធានី ភ្នំពេញ ដើម្បី ចាត់ការ តាមនីតិវិធី៕

 

មតិយោបល់